ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: យោងតាមផេក ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីយប់ នៅចំណុចភូមិក្រោយជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៦,៦ម × ១០ម សង់ពីឈើដំបូលក្បឿង ជញ្ជាំងក្ដារ ជារបស់ម្ចាស់ឈ្មោះ ហ៊ុយ សាម៉ាក់ ភេទប្រុស អាយុ៥៦ឆ្នាំ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ពេលកើតហេតុរថយន្តអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបរលត់ទាំងស្រុង ហើយមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

មតិយោបល់