ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តលឿន នៅផ្លូវចុះទួល បណ្ដាលឲ្យក្រទ្បាប់ បាក់បង្គោលខ្សែសេវាទូរស័ព្ទមិត្តហ្វូន និងរងរបួស

ប៉ៃលិន: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៥ និង៥០នាទីថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មានករណីបើករបររថយន្តក្រឡាប់ ដោយខ្លួនឯង០១ករណី កើតឡើងនៅចំណុច ចម្ការស្វាយជិតដល់កុងត្រូលលក់សំបុត្រចូលទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្តាលឲ្យមានមនុស្សរងរបួសស្រាលម្នាក់ ខូចខាតរថយន្តកម្រិតធ្ងន់០១គ្រឿង បាក់បង្គោលខ្សែសេវាទូរស័ព្ទមិត្តហ្វូនចំនួន ០២ដើម ដាច់ខ្សែសេវា និងបាក់ដើមក្ងោកចំនួន០១ដើម ។

មូលហេតុបើកបរល្បឿនលឿន នៅចំណុចផ្លូវចុះទួល និងកោង បណ្តាលឲ្យរេចង្កូត ។

អ្នកបើកបរឈ្មោះ ហេង ស្រីទេពបុប្ផា ភេទស្រី អាយុ២៣ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បើកបររថយន្តម៉ាក ជីអឹមស៊ី (GMC) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២I-៥១១៦ ទិសដៅពីត្បូងមកជើង ។

ករណីខាងលើនេះ ម្ចាស់រថយន្ត​ បានស្ទូចរថយន្តឡើងមក ដើម្បីយកទៅជួសជុលដោយខ្លួនឯង និងព្រមចេញសងថ្លៃជួសជុលបង្គោល និងសេវាទូរស័ព្ទទៅឲ្យតំណាងក្រុមហ៊ុនមិត្តហ្វូន ៕

មតិយោបល់