ព័ត៌មានជាតិ

រថយន្តមួយគ្រឿងម៉ាក FUSO បើកគេចឆ្កែរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើង

ព្រះសីហនុ: នៅវេលាម៉ោង០៥និង៥០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩២-១៩៣ ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-៩៨០០ ទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ឃី ព្រឹក ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានគេចឆ្កែរត់ឆ្លងកាត់ផ្លូវ ហើយរេចង្កូតក្រឡាប់តែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ៕

មតិយោបល់