ព័ត៌មានជាតិ

សង្ស័យមនុស្សលោតទឹកសម្លាប់ខ្លួន នៅលើស្ពានច្បារអំពៅ បន្សល់ទុកស្បែកជើង១គូនិងរ៉ឺម៉ក១គ្រឿង

ភ្នំពេញ: នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីសង្ស័យមនុស្សលោតទឹកសម្លាប់ខ្លួន ដោយបានបន្សល់ទុកនូវស្បែកជើង១គូ និងរ៉ឺម៉កម៉ូតូ១គ្រឿង ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុខាងលើ គេមានការសង្ស័យមនុស្សលោតទឹកសម្លាប់ខ្លួននៅស្ពាន នៅកន្លែងកើតហេតុមានស្បែកជើងផ្ទាត់១គូ និងម៉ូតូរ៉ឺម៉ក១គ្រឿង បន្សល់ទុកនៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកធ្វើការស្រាវជ្រា ។

ករណីខាងលើនោះ កម្លាំងសមត្ថកិច្ចបានចេញទូក ដើម្បីស្វែងរកជនរងគ្រោះ ដើម្បីឲ្យដឹងការពិត ។ ព្រោះករណីនេះ មានការសង្ស័យ បង្កឲ្យមានភ្ញាក់ផ្អើលថា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះរ៉ឺម៉កមកលោតទឹកនៅលើស្ពានសម្លាប់ខ្លួន ។ ទាំងនេះគ្រាន់តែជា ព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់