ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ឆក់ទូរសព្ទដៃពីនារី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: យោងតាមផេក រដ្ឋបាលស្រុកបសេដ្ឋ Page បានឲ្យដឹងថា ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១.០០នាទី ប្រជាពលរដ្ឋសហការជាមួយប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិអង្គ្រង បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរសព្ទដៃចំនួនពីរគ្រឿងនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦០- ៦១ ស្ថិតនៅក្នុងភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ណន់ ដាវីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែគុយ ឃុំពោធិចម្រើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី។
២- ឈ្មោះ ដន វ៉ាន់ដេត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកណ្តាលកោះ ឃុំកណ្តាលកោះ ស្រុកស្អាង ខេត្តកណ្តាល។
ជនទាំង២អ្នកបានធ្វើសក្មភាពជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ស៊េរី២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខ កណ្តាល 1AB-6357 ឆក់យកទូរសព្ទដៃចំនួន ០២គ្រឿង ពីជនរងគ្រោះចំនួន ០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ទូច ស្រីកា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
២- ឈ្មោះ ផាន ម៉ាលីន ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ខណ:ពេលជនរងគ្រោះកំពង់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ធ្វើដំណើរលើផ្លូវចំនុចកើតហេតុខាងលើ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលខូចខាតធ្ងន់ និងជនរងគ្រោះទាំងពីរនាក់រងរបួសស្រាល។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំពោធិអង្គ្រង បានចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នាំខ្លួនមកអធិការដ្ឋាននគរបាលបសេដ្ឋ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំពោះទូរសព្ទដៃបានប្រគល់ជូនទៅជនរងគ្រោះវិញ៕

មតិយោបល់