ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង សាកល្បងកម្លាំងគ្នា ទីបំផុតរបួសធ្ងន់២នាក់

ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង រវាងម៉ូតូ ជាមួយនិងម៉ូតូ បុកពេញទំហឹង ក្នុងទិសដៅច្រាស់ទិសគ្នា បណ្តាល មនុស្ស២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល កាលពីវេលាម៉ោង១៩និង៤៥ យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក០១៦ ពាក់ស្លាកលេខ ប៉ៃលិន 1C-1539 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីកើតមកលិច បម្រុង និងបត់ទៅខាង ឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក០១៥ ពាក់ស្លាកលេខប៉ៃលិន 1B-1578 ជិះម្នាក់ឯង ក្នុងទិសដៅ ច្រាស់ទិសគ្នា រួចក៏បុកម៉ូតូ០១៦ ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលខ្លួនឯង សន្លប់ស្ដូកស្ដឹង និងអ្នករួមដំណើរជាមួយសន្លប់ នៅនិងកន្លែង ។

សមត្ថកិច្ចចរាចរ នៃស្នងការនគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិន មុំ ភេទស្រី អាយុ១៥ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ា ក្រុងប៉ៃលិន ជាអ្នករួមដំណើរ ។ ចំណែក អ្នកបើកបរម៉ូតូឈ្មោះ ផន ចាម ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នករត់ឌុប រស់នៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក០១៦ ស្លាកលេខប៉ៃលិន1C-1539 ពណ៌ខ្មៅ ។

ជនបង្កហេតុ មានឈ្មោះ ព្រិត ដន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ជិះម៉ូតូម៉ាក០១៥ ពាក់ស្លាកលេខ ប៉ៃលិន1B-1578 ពណ៌ខ្មៅ ។ ក្រោយពេលកើតហេតុ គេឃើញរថយន្ត របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យ ចរាចរខេត្ត រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

______ ___ ____________ (1)______ ___ ____________ (2)______ ___ ____________ (5)______ ___ ____________ (6)______ ___ ____________ (7)

 

មតិយោបល់