ព័ត៌មានជាតិ

ជនសង្ស័យម្នាក់មានសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់មិនបានសម្រេច

ភ្នំពេញ: នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៨និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនេជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) នៅចំណុចផ្លូវបេតុងផ្សាររតនាផ្លាហ្សារ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ សុខ ភី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ អាស័យដ្ឋានបច្ចុប្បន្ន សា្នក់នៅបន្ទប់ជួលលេខ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានសារធាតុញៀន បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ YU TAO ភេទប្រុស ជនជាតិ ចិន អយុ ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E79449210 ស្នាក់នៅផ្ទះជួល ឈូកវ៉ា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារបន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ស៊េរី ២០២២ ពណ៌ខ្មៅ ពុំមានស្លាកលេខ និងទូរស័ព្ទម៉ាក IPHONE 13PRO MAX របស់ជនសង្ស័យ ។

សម្ភារ:បន្សល់ទុក កាបូបស្ពាយ១ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់