ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីហិង្សាដោយចេតនា

កំពង់ឆ្នាំង: ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨ និង១៧នាទីយប់ នៅចំណុចការ៉ាស់សាំងរបស់ជនរងគ្រោះឈ្មោះ លឹម យូអ៊ី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋានផ្នែកយុត្តិធម៌ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៥នាក់ ៖
១/ឈ្មោះ ភឿន វណ្ណនឿន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិ ស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២/ឈ្មោះ ខៀវ សុវណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៣/ឈ្មោះ ខុម វ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៤/ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៥/ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាង៖
-កាំបិតកកុក ០៣ដើម
-កាំបិតបាំងតោ ០១ដើម
-ជំពាមកៅស៊ូ ០១ដើម
-គ្រាប់ជំពាម ០៦គ្រាប់(គ្រាប់ថ្ម)
-ស្លាកលេខម៉ូតូចំនួន ០១សន្លឹក(ស្វាយរៀង 1Q-3651)
-ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម ០២គ្រឿង ស៊េរីឆ្នាំ២០២០ គ្មានស្លាលេខ និងស៊េរីឆ្នាំ២០២១ ស្លាកលេខ កំពង់ឆ្នាំង 1L-0773 ព្រមទាំង ០១គ្រឿងទៀតម៉ាក វីន ន័រ ពណ៌ទឹកក្រូចស៊េរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1BG-5983 ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ។

ជនសង្ស័យទាំង ០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់