ព័ត៌មានជាតិ

ក្រុម​ចោរ​ជីក​រូង​ក្រោម​ដី​លួច​ប្រាក់​ពី​ម៉ាស៊ីន ATM អស់​ជាង ៦ ម៉ឺន​ដុល្លារ​

​ប៉ូលិស​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា ពួកគេ​កំពុងតែ​តាម​ចាប់ខ្លួន​ក្រុមចោរ បន្ទាប់​ពី​ជីក​រូង​ក្រោម​ដី​ដ៏​ធំ​មួយ​ដើម្បី​លួច​ទំនិញ​ពី​ផ្សារ​ទំនើប Tesco ។ រូង​ក្រោម​ដី​ដែល​ក្រុមចោរ​បាន​ជីក​នោះ​គឺ​មាន​ប្រវែង​ប្រហែល​ជា ១៥ ម៉ែត្រ ហើយ​បាន​លួច​ប្រាក់​អស់​ប្រហែលជា ៦៦,០០០ ដុល្លារ​ចេញពី​ម៉ាស៊ីន ATM ។ បើ​តាម​ការប៉ាន់ស្មាន​ការ​ជី​រូប​របស់​ក្រុម​ចោរ​នេះ​នេះ​គឺ​ត្រូវ​ចំណាយពេល​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​អាច​ទម្លុះ​ទៅដល់​កន្លែង​ដាក់​ម៉ាស៊ីន ATM នៅ​ហាង​ទំ​ទើប Tesco ។ ប៉ូលិស​បាន​អំពាវនាវ​ផង​ដែល​ថា ប្រសិនបើ​ន​ណា​ម្នាក់​បាន​រកឃើញ​អ្វី​ដែល​គួរឲ្យ​សង្ស័យ​ទាក់ទង​ទៅនឹង​ការ​លួច​នេះ សូម​រាយការណ៍​កាន់​ប៉ូលិស​ជា​បន្ទាន់​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​៕
police_photo

មតិយោបល់