ព័ត៌មានជាតិ

Lexus 470បុកជាមួយម៉ូតូ កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យស្រ្តីម្នាក់របួសបាក់ជើង បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត Lexus 470 មួយគ្រឿង កំពុងបើកផ្លូវត្រង់រហូតមកដល់ចំណុចផ្លូវកែងបានបុកជាមួយម៉ូតូកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរជាស្រ្តីម្នាក់ដួលរងរបួសបាក់ជើងត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីកភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្ត Lexus 470 មួយគ្រឿង ពាក់ស្លាកលេខ 2N-9838 ធ្វើដំណើរមានគ្នា២នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ មានស្រ្តីម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក suzaki Smash V ពាក់ស្លាកលេខ ភ្នំពេញ 1AY-5149 បើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបានបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលទៅបុកជាមួយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន បើមិនត្រូវគ្នានិងធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់