ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ កូនប្រុសរុញឪពុកបុកខ្ទប់ពាងទឹក រួចយកតុ និងកំណាត់ឈើវាយ ហើយទាត់បន្ថែម រហូតសន្លប់បាត់ស្មារតី

តាកែវ: កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧និង៥០នាទីយប់ មានករណីអំពើហិង្សាដោយចេតនា (ក្នុងគ្រួសារ) មួយបានកើតឡើងនៅចំណុចផ្ទះឈ្មោះ ស៊ឹម អាន ដែលស្ថិតនៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ ឈ្មោះ អូ បូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពយកតុ អ៊ីណុក ពណ៌ទឹកប្រាក់ រុញបុកទៅលើជនរងគ្រោះ ដែលត្រូវជាឪពុកមានឈ្មោះ ហ៊ឹម អាន អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់ មានទី លំនៅបច្ចុប្បន្នស្ថិតនៅភូមិ-សង្កាត់កើតហេតុខាងលើ ដួលខ្ទទប់ទៅនឹងពាងទឹក បន្ទាប់មកជនសង្ស័យបានយកតុអ៊ីណុកខាងលើ វាយទៅលើឪពុករបស់ខ្លួនចំនួន ៣ទៅ៤តុ រួចមកជនសង្ស័យ ក៏បានយកកំណាត់ឈើបន្ទះមានរាងបួនជ្រុងប្រវែងប្រមាណ កន្លះម៉ែត្រវាយទៅលើឪពុករបស់ខ្លួនចំនួន ៤ទៅ៥កំណាត់ឈើបន្ទះ ត្រូវចំថ្ងាសនិងផ្ទៃមុខ និងបានទាត់ទៅលើឪពុករបស់ខ្លួនចំនួន ៤ទៅ៥ជើងបន្ថែមទៀត ត្រូវត្រង់ ឆ្អឹងជំនីផ្នែកខាងស្តាំ បណ្ដាលឲ្យសន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកជនសង្ស័យ ក៏ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាង យកមកអធិការដ្ឋាននគរបាល ក្រុងដូនកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់