ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ សង្ស័យបែកថ្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បុរសខាងលើ ត្រូវបានគេដឹងថា ជាជនជាតិចិន សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត ដោះសម្លៀកបំពាក់ ចេញដើរអុកឡុកតាមដងផ្លូវ និងរត់មកកាក់រថយន្ត កំពុងធ្វើដំណើរ បង្កឲ្យមានការភ្ញាក់ខ្លាំងដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងក្នុងតំបន់។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះមកជួយអន្តរាគមន៍ និងបញ្ជូនជនជាតិចិននោះ ទៅកាន់មន្ទីរពេទ្យផងដែរ៕
មតិយោបល់