ព័ត៌មានជាតិ

ករណីសង្ស័យរថយន្តធំកិនបុរសម្នាក់ បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីសង្ស័យរថយន្តធំកិនបុរសម្នាក់ បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗ ម្តុំស្ពានក្បាលថ្នល់ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អ៊ឹម សុឆៃ ភេទប្រុស កើតឆ្នាំ១៩៩៥ ស្រុកកំណើតនៅភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកបរម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q-1066។
រថយន្តបើករត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់