ព័ត៌មានជាតិ

ជនសង្ស័យធ្វើសកម្មភាពកាត់ខ្សែភ្លើង និងទទួលផលនៃអំពើលួចចំនួន០៥នាក់ ត្រូវកម្លាំងល្បាតខេត្តព្រះសីហនុឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹងនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។

ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេរួមនឹងបក្ខពួកធ្លាប់ធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើក នាពេលកន្លងមក ។ ជនសង្ស័យទី១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ទី២-ឈ្មោះ ពៅ សុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ក្រោយសាកសួរជនសង្ស័យទាំងពីររួច សមត្ថកិច្ចបន្ដទៅឃាត់ខ្លួនមនុស្ស០៥នាក់ (ស្រី០១នាក់) មកសាកសួរក្នុងនោះមាន៖
១-ឈ្មោះ គុន គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត) ។ ២-ឈ្មោះ សន ណាវ៉ីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត) ។ ៣-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:អ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ៤-ឈ្មោះ ឡេស ស៊ីណា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ មុខរបរ:កម្មករអេតចាយ រស់នៅកន្លែង ទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ៥-ឈ្មោះ វ៉ាយ ពិសិដ្ឋ ភេទប្រុស ឆ្នាំកំណើត២០០៥ ជនជាតិវៀតណាម មុខរបរ កម្មករអេតចាយ រស់នៅកន្លែងទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបាន៖ -ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC-125 សេរី២០១៥ បិតស្គុតពណ៌ទឹកក្រូច ពាក់ផ្លាកលេខ៖ ព្រះសីហនុ ១B-៤៤៤២ (ជាមធ្យោបាយធ្វើសកម្មភាព) ។ -លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច) ។

ជាលទ្ធផល ការសាកសួរជុំវិញករណីលួចកាត់ខ្សែភ្លើង និងទទួលទិញ (ផលនៃអំពើលួច) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមក ។ សន្និដ្ឋានរួមឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ, ពៅ សុង, គុន គា និងឈ្មោះ សន ណាវ៉ីន គឺជាសហចារី (មុខសញ្ញាសកម្ម) ក្នុងបទលួចកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមកក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ខេត្ដ ព្រះសីហនុ ។ -ឈ្មោះ ស្រ៊ុន ស្រីនិច ពាក់ព័ន្ធក្នុងករណីទទួលផលនៃអំពើលួច ។ -ឈ្មោះ រ៉ាយុទ្ធ ជាបក្ខពួក ក្នុងករណីនេះកំពុងរត់គេចខ្លួន ។ -ឈ្មោះ ឡេស ស៊ីណា និងឈ្មោះ វ៉ាយ ពិសិដ្ឋ (ជាកម្មករ) ពុំមានតម្រុយពាក់ព័ន្ធក្នុងករណីខាងលើទេ ។

បច្ចុប្បន្នជនសង្ស័យទាំង៥ (ស្រី០១នាក់) និងវត្ថុតាងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការបន្ដ ៕

មតិយោបល់