ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបើកបរប៉ះទង្គិចគ្នា នៅត្រង់ចំណុចស្តុបផ្សារមាន់អាំង បណ្តាលឲ្យមានមនុស្សរងរបួសម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BP-6622 និងម៉ូតូកូរ៉េមួយគ្រឿង ពណ៌ក្រហម បើកបរបុកគ្នា បណ្ដាលឲ្យ មនុស្សរងរបួស បង្កការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣១៥ ត្រង់ម្ដុំស្ដុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បើកបរធ្វើដំណើរតាម បណ្តោយផ្លូវលេខ៣១៥ ។ លុះពេលកបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូកូរ៉េ១គ្រឿង ពណ៌ក្រហម បើកមកក៏ បានប៉ះទង្គិចគ្នាដួលម៉ូតូនៅក្រោមរថយន្ត បណ្តាលឲ្យមនុស្សរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំ វាស់វែង ហើយបានឲ្យភាគទាំងពីរធ្វើការចរចាគ្នានៅកន្លែងកើតហេតុ បើការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ នៅពេលក្រោយបន្តទៀត ។

ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ភាគីទាំងពីរបានធ្វើការចាត្រូវរ៉ូគ្នា ដោយភាគីខាងរថយន្តព្រមសងសំណងទៅឲ្យភាគីខាង ម៉ូតូចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់