ព័ត៌មានជាតិ

សង្ស័យជើងថ្មី! ទិញថ្នាំញៀនពីគេ ៥០០$ យកទៅជួញមិនទាន់បានលក់ផង សមត្ថកិច្ចវាយខ្នោះ

កណ្ដាល: នៅវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ វ៉ាន់ សុខម៉ាញ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ ឡោះ ហៅឪ ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញៀន មានទីលំនៅភូមិស្វាយអត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យក៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៩ កញ្ចប់តូច (០១កញ្ចប់ធំ​, ០៤កញ្ចប់មធ្យម, ០៤កញ្ចប់តូច ) (ទម្ងន់សរុប ១៨.៥៩g)
២-ថង់ សម្រាប់វេចខ្ចប់ថ្នាំ ញៀន មួយចំនួន
៣-ម៉ូតូម៉ាកMSX(តៃវ៉ាន់) ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-8324 ចំនួន ០១គ្រឿង
៤-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៥-ទូរស័ព្ទ ម៉ាកណូគា ពណ៌ខ្មៅចំនួន ០១គ្រឿង ។

ដំណើររឿង៖ កន្លងមកឈ្មោះ វ៉ាន់ សុខម៉ាញ ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មក្នុងមូលដ្ឋាន។ នៅពេលកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថា ឈ្មោះ វ៉ាន់ សុខម៉ាញ កំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុ។

ភ្លាមនោះកម្លាំងជំនាញស្រុក បានចុះបង្រ្កាបហើយឃាត់ឈ្មោះ វ៉ាន់ សុខម៉ាញ និងធ្វើការឆែរឆេររកឃើញថ្នាំញៀនចំនួន ០៩កញ្ចប់ បន្ទាប់មកសមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ឈ្មោះ វ៉ាន់ សុខម៉ាញ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនខ្លួនបាន ទៅទិញពីឈ្មោះ ឡោះ ហៅឪ ដោយទិញម្តងៗតម្លៃ 500$ ដើម្បីយកមករំលែកលក់បន្តប្រាកដមែន៕

មតិយោបល់