ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តដឹកប្រេង បើកសុខៗស្រាប់តែផ្ទុះឆេះ

តាកែវ: នៅវេលាម៉ោង ៤ និង៣៥ នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះ រថយន្តដឹកប្រេង បង្កទ្បើងដោយខ្លួនឯង ត្រង់ចំណុចភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

យ៉ាងណាមិញហេតុការណ៍នេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ។

អ្នកបើកបរឈ្មោះ ជិន ជឿន ភេទប្រុស អាយុ៣៥ ឆ្នាំ រថយន្តម៉ាកហ៊ីយ៉ាន់ដៃ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2A-4810 មានផ្ទុកនៅប្រេងម៉ាស៊ូតចំនួន ៥០ ពីដុង និងប្រេងសាំងចំនួន០២ ពីដុងនៅលើរថយន្ត។

មូលហេតុ៖ ឆ្លងចរន្ដភ្លើងអាគុយឡាន បណ្ដាលឲ្យឆេះខូចខាតរថយន្ត និងសម្ភារ:ទាំងស្រុង។

ហេតុការណ៍នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានបាញ់ទឹកពន្លត់អស់១ រថយន្ត៕

មតិយោបល់