ព័ត៌មានជាតិ

ប្តីទៅធ្វើការឆ្ងាយ ជូរមាត់នាំប្រុសស្នេហ៍មកដេកដល់បន្ទប់

ភ្នំពេញៈ ស្ត្រីម្នាក់មានទាំងកូន និងប្តីទៅហើយនោះ បានលួចមានសាហាយស្មន់ជាមួយប្រុសថ្មីយកមកដេកជាមួយគ្នា នៅក្នុងបន្ទប់ផ្ទះជួលខណៈដែលប្តីធ្លាប់ដេកឱបដើមទ្រូងមិននៅផ្ទះចេញទៅបើករថយន្ដតាមខេត្តបាត់ ហើយបានឲ្យបងប្អូនជួយតាមដាន និងជួយមើលប្រពន្ធរបស់ខ្លួន នៅពេលនោះបងប្អូនបានឃើញមានប្រុសមកចូលដេកជាមួយប្រពន្ធប្អូននៅក្នុងបន្ទប់ផ្ទះជួល ក៏បានប្រញាប់ទូរស័ព្ទទៅប្រាប់ប្អូនដែលកំពុងបើករថយន្ដទៅខេត្តកំពង់ឆ្នាំង ឲ្យប្រញាប់បើករថយន្តចេញពីខេត្តកំពង់ឆ្នាំងមកវិញ ក៏ឃើញសាហាយរបស់ប្រពន្ធកំពុងនៅជាមួយគ្នានៅក្នុងបន្ទប់ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនប្រុសជាសាហាយ និងស្ត្រីជាប្រពន្ធមកកាន់ប៉ុស្តិ៍រនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីធ្វើការដោះស្រាយគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួលផ្លូវដីថ្មីភូមិភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំមានមុខរបកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ រីឯប្តីមានឈ្មោះ លឿវ ពិលិត អាយុ២៥ឆ្នាំ មានមុខរបរ បើករថយន្តស្នាក់ផ្ទះជួលជាមួយប្រពន្ធ។ ចំណែកប្រុសដែលជាសាហាយលបលួចស្រលាញ់ប្រពន្ធគេមានឈ្មោះ រស់ សារ៉ន អាយុ៣៦ឆ្នាំ មានមុខរបជាងជួសជុសម៉ាស៊ីននៅរោងចក្រ ស្នាក់នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិខ្សារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុបុរសជាប្តីមានការសង្ស័យថា ប្រពន្ធរបស់ខ្លួនលួចមានប្រុស តែមិនច្បាស់ មិនហ៊ានចោទប្រពន្ធទេ ហើយក៏បានឲ្យបងប្អូនរបស់ខ្លួនជួយតាមដានប្រពន្ធ ស្រាប់តែបងប្អូនបានឃើញប្រពន្ធ នៅក្នុងបន្ទប់ផ្ទះជួលជាមួយ និងប្រុសថ្មីប្រកៀកប្រកើយឱបគ្នា ក៏ទូរស័ព្ទប្រាប់គាត់(ប្តី) គាត់ក៏ប្រញាប់បើករថយន្តមកពីខេត្តកំពង់ឆ្នាំវិញ ក៏ឃើញផ្ទាល់ភ្នែក ទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះដល់កន្លែងកើតហេតុ រួចនាំខ្លួនបុរសជាសាហាយ និងស្រ្តីជាប្រពន្ធ មកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានក្តីមេត្តាធម៌បុរសជាប្តីសុខចិត្តប្រគល់ប្រពន្ធរបស់ខ្លួនឲ្យទៅបុរសជាសាហាយ ដើម្បីរួមរស់ជាមួយគ្នាហើយបាននាំគ្នាទៅលែងលះនៅឯស្រុកកំណើតនៅខេត្តព្រៃវែង៕

https://youtu.be/NMtEJ6Adaps

fuke

មតិយោបល់