ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ប៉ុនប៉ងលួចកាត់ខ្សែ.កក្មេង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍​ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (កាត់ខ្សែក) នៅចំណុចការដ្ឋានកំពុងសាងសង់ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ណង ចាន់ណា ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោករកា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១-ទូរស័ព្ទចំនួន០១គ្រឿងម៉ាក OPPO ពណ៌ផ្កាឈូកលាយស (របស់ជនសង្ស័យ)។
២-កន្ត្រៃកាត់ក្រចកចំនួន០១ (របស់ជនសង្ស័យ)។

នៅពេលវេលានិងទីកន្លែងកើតហេតុខាងលើជនរងគ្រោះឈ្មោះ ភុំ សុវណ្ណអ៊ី ភេទប្រុស អាយុ ៣០ឆ្នាំ បានប្រពន្ធនិងកូនស្រី អាយុ ៣ឆ្នាំ មកដើរលេងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបាននាំប្រពន្ធនិងកូនមករកទិញសៀវភៅដែលគេដាក់លក់នៅក្នុងការដ្ឋានកំពុងសាងសង់ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណ:ពេលជនរងគ្រោះកំពុងតែទិញសៀវភៅ ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពបំរ៉ុងកាត់ខ្សែក កូនតែត្រូវបានជនរងគ្រោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនទុក និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅយកមកសួរនាំនៅប៉ុស្តិ៍ នៅចំពីមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចកាត់ខ្សែក កូនរបស់ជនរងគ្រោះប្រាដកមែន និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី៕

មតិយោបល់