ព័ត៌មានជាតិ

Rafael​ ​Nadal​ ​អាច​​នឹ​ង​មា​ន​ឱ​កា​ស​លេ​ង​នៅ​ក្នុ​ង​ក​ម្ម​វី​ធី​ ​AAMI​ ​Classic​

កីឡាករវាយតិន្នីសលំដាប់ទី ៤ របស់ពិភពលោក Rafael Nadal អាចនឹងមានចន្លោះប្រហោង នឹងបានចូលលេងនៅក្នុងកម្មវិធី AAMI Classic នាទីក្រុអង Melbourne ក្នុងខែ មករា ខាងមុខនេះ។

Rafael Nadal បានទទួលរងរបួសក្បាលជង្គង់ តាំងពីខែ មិថុនា កន្លងមកម្លេះ ខណះដែលកីឡាកររូបនេះ ទទួលរងការភ្ងាក់ផ្អើលពីសំណាក់កីឡាករ Lukas Rosol របស់សាធារណៈរដ្ឋ ឆេក នៅ Wimbledon ។ កីឡាករអេស្ប៉ាញរូបនេះ បានអវត្តមាន ក្នុងការប្រកួតធំៗ គឺនៅ London Olympics និង US Open ខណៈដែលកម្មវីធី ATP World Tour Finals បានបញ្ចប់នោះគេសង្កេតឃើញស្ថានភាពរបួសកីឡាកររូបនេះ ជាសះស្បើយ។

នៅក្នុងព្រឹត្តិការណ៍ AAMI Classic នេះដែរ កីឡាករ Janko Tipsarevicរបស់ស៊ែប៊ីក៏ត្រូវបានបញ្ចូលឲ្យបង្ហាញទម្រង់លេងផងដែរ ក្នុងនោះក៏មាន កីឡាករអាហ្សង់ទីន Juan Monaco និងកីឡាករសញ្ជាតិកាណដា Milos Raonic ។

អ្នកចាត់ការប្រកួត លោក Colin Stubs បាននិយាយថា “យើងក៏បានជ្រើសរើសយកកីឡករលំដាប់ទី ៤ របស់ពិភពលោក ឲ្យចូលលេង មុខជាធ្វើឲ្យអ្នកភ្ងាក់ផ្អើលមិនខានឡើយ ព្រោះថាពេលនេះ កីឡាករសញ្ជាតិ អេស្ប៉ាញរូបនេះអាចមានលទ្ធភាពនិងចូលលេងវិញហើយ”។

ទោះជាយ៉ាងណាប្រភពដដែលមិនអាចបញ្ជាក់ឲ្យដឹងមួយរយភាគរយថា កីឡាករ Rafael Nadal អាចនឹងមានវត្តមានលេងនៅក្នុងកម្មវិធី ខាងលើឲ្យប្រាកដមួយរយភាគរយនោះទេ៕

មតិយោបល់