ព័ត៌មានជាតិ

ករណីរថយន្តបុករះម៉ូតូនិង PassApp បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ រថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BJ-6680 បើកបរបុករះបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងល្បឿនលឿម ។ លុះពេលបើកបរធ្វើដំណើរត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលបុករះទ្រូងផ្លូវ ម៉ូតូនិង PassApp ជាច្រើនគ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។ ជនរងគ្រោះត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងយកវត្ថុតាងដែលពាក់ព័ន្ធ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយ ៕

មតិយោបល់