ព័ត៌មានជាតិ

បុណ្យរុក្ខទិវាជាតិ ឆ្នាំនេះ គ្រោងប្រារព្ធធ្វើនៅក្បែរ រមណីយដ្ឋានប្រាសាទព្រះវិហារ

ព្រះវិហារ: ព្រះករុណា សម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាង ជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យរុក្ខទិវាជាតិ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ។

មន្ដ្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ថ្លែងឱ្យដឹង នៅថ្ងៃទី២០ មេសា នេះថា ពិធីរុក្ខទិវាជាតិ នឹងរៀបចំធ្វើជាផ្លូវការនៅលើផ្ទៃដីជាង១០ហិកតា ស្ថិតនៅចំណុចអតីតភូមិគ១ ក្បែររមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ឃុំស្រអែម ស្រុកជាំក្សាន្ត។

លោកបន្តថា ផ្ទៃដីគ្រោង នឹងដាំដុះកូនឈើមានបណ្តោយជាង៥០០ម៉ែត្រ និងទទឹងប្រវែង២០០ម៉ែត្រសរុបជាង១០ហិកតា ជាដីព្រៃរិចរិល នឹងត្រូវដាំកូនឈើធ្នង់និងក្រញូងទ្បើងវិញ៕

M09-07-15-k e9fc3383-defd-444d-a73e-cee864333bf2

មតិយោបល់