ព័ត៌មានជាតិ

រថយន្តPrusមួយគ្រឿងបើកបរបុកPassApp ក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តPrus បុកជាមួយ Pass App បណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវណតប្រ៊ីក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPrus មួយគ្រឿង ពាក់ស្លាកលេខភ្នំ ពេញ 2BB-4073 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីក ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ Pass App មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HZ-2995 បណ្តាលឲ្យខ្ទាតក្រឡាប់ផ្ងារជើង រងរបួសម្ចាស់បើកបរ ត្រូវដឹកបញ្ជូនទៅ កាន់សង្រ្គោះនៅឯមន្ទីរពេទ្យរុស្ស៊ី ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យ ។ បន្ទាប់មកបានវាស់វែងយករថយន្តនិងម៉ូតូPassApp ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនា ពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់