ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបបុកបន្តបន្ទុយគ្នា ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបបុកបន្តបន្ទុយគ្នាបីគ្រឿង បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវព្រះនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាត ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ និងឲ្យភាគីទាំង៣ សម្របសម្រួលគ្នា៕

មតិយោបល់