ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរដល់អាជ្ញាធរ មេត្តាជួយជួសជុលផ្លូវ១ខ្សែ កំពុងរងការខូចខាតខ្លាំង ពិបាកក្នុងការធ្វើចរាចរណ៍

ភ្នំពេញ: នាវេលាម៉ោង៥និង៧នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋ​ មានការត្អូញត្អែរពីផលលំបាក របស់ពួកគាត់ ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវ១ខ្សែដែលរងការខូចខាតពិបាកធ្វើចរាចរណ៍ ពួកគាត់បានសំណូមពរទៅដល់អាជ្ញាធរ នៅក្នុងមូលដ្ឋាន មេត្តាជួយជួសជុលផ្លូវឡើងវិញ កន្លងមកធ្លាប់ឃើញអាជ្ញាធរ ចុះមកពិនិត្យមើលដែរ ប៉ុន្តែមិនឃើញធ្វើនោះទេ ទីតាំងស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរបា្រប់ដល់ក្រុមការងារ នៃង្គភាពសារព័ត៌មាន Post News យើងខ្ញុំជួយផ្សព្វផ្សាយ ពីទុក្ខកង្វល់របស់ ពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវ១ខ្សែដែលរងការខូចខាត ។ ពិសេសពេលភ្លៀងធ្លាក់មកម្តងៗ ធ្វើឲ្យលិចផ្លូវកំពុងតែខូចខា​តនេះ ពិបាកក្នុងការធ្វើចរាចរណ៍យ៉ាងខ្លាំង ។ កន្លងមកប្រជាពលរដ្ឋបា​នឃើញអាជ្ញាធរ នៅក្នុងមូលដ្ឋានបានចុះមកពិនិត្យមើលដែរ ប៉ុន្តែមិនឃើញធ្វើជួសជុលនោះទេ ។

ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរ ដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយជួសជុលផ្លូវ១ខ្សែនេះដែលកំពុងតែខូចខាតខ្លាំង ។ លុះពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ពលរដ្ឋតែងត្អូញត្អែរស្ទើរគ្រប់គ្នា ហើយពួកគាត់បានសំណូមពរហើយ សំណូមពរទៀត ទៅដល់លោកចៅសង្កាត់ ក៏ដូចជាអភិបាលខណ្ឌ មេត្តាជួយជួសជុលលម្អផ្លូវខូចនេះឡើងវិញ ដើម្បីងាយស្រួលដល់អ្នកធ្វើចរាចរណ៍ ៕

មតិយោបល់