Post News Media ព័ត៌មានជាតិ ជិះម៉ូតូបុកគោ...

ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ដួលស្លាប់នៅនឹងកន្លែង!

សៀមរាប: លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់Post News ថា ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៨ ម៉ោង៧និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានតាឈឹម ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង រវាងម៉ូតូនិងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ ភឿន ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ពានតូច ឃុំឫស្សីលក ជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៧ ស្លាកលេខ1GC7659 ម្នាក់ឯងពីកើតទៅលិចដល់ចំណុចកើតហេតុ បុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ។
អ្នកបើកគោយន្តកន្ត្រៃមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់។
ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារ វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឫស្សីលកកសាងតាមនិតិវិធី៕