ព័ត៌មានជាតិ

រថយន្ត Mazda បុកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត​ នៅខណ្ឌចំការមន

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៤០នាទីជិតភ្លឺឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្តម៉ាក Mazda បុកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត ស្ថិតតាមបណ្តោយផ្លូវព្រះនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាត រថយន្ត និងក្បាលនាគពុះចែកទ្រូងផ្លូវ ហើយក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅឡានស្ទូចមកស្ទូចរថយន្តបង្ក យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់