ករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យបុរសម្នាក់ជាមន្ត្រីយោធាស័ក្ដិ៤ និងរងរបួសធ្ងន់ ៣នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីម៉ូតូបុកគ្នា បណ្តាលឲ្យជនរងគ្រោះជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ម្នាក់ស្លាប់ និងរងរបួសធ្ងន់ ៣នាក់ ម្តុំស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង ៤និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ តារា ប្រាថ្នា ភេទប្រុស អាយុ ៣០ឆ្នាំ (ស្លាប់) មុខរបរ ជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្រោយពីកើតហេតុសាច់ញាតិបានមកដល់ទីតាំង យកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូ ២គ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *