ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូឡើងទួលចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាច់ដួល ត្រូវរថយន្តកុងតឺន័រកិនបែកក្បាលខ្ទេច ស្លាប់មួយរំពេច នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង ៩និង១៥នាទីយប់
មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូ ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្ដាល 1AN-6646 បើកបរដោយ ឈ្មោះ ជា ពិសា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំមានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងទួលចិញ្ចើមផ្លូវម៉ូតូចូលមកផ្លូវរថយន្តបានក្រឡាច់ដួលបោកលើផ្លូវ ស្របពេលនោះក៏មានរថយន្តប្រភេទកុងតឺន័រ ១គ្រឿងមិនស្គាល់អត្តសញ្ញាណ បានកិនចំក្បាលអ្នកបើកបរម៉ូតូបែកក្បាលខ្ទេច បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តរត់គេចក្នុងទិសដៅអ្នកលឿង-ភ្នំពេញបាត់ ខណ:នោះស្រាប់តែមានរថយន្ត ១គ្រឿងទៀតប្រភេទកុងតឺន័រមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅ ភ្នំពេញ-អ្នកលឿង បានមកបុកនឹងម៉ូតូជនរងគ្រោះហើយរថយន្តកុងទឺន័រនោះ បានបើករត់គេចទៅទិសដៅ ភ្នំពេញ-អ្នកលឿងបាត់ បន្ទាប់មកក៏មានរថយន្ត០១គ្រឿងទៀតម៉ាក់ KAI Bongo III ពណ៌លឿងចាស់ ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាក់លេខ ភ្នំពេញ 2BL-1147 របស់ក្រុមហ៊ុនដឹកជញ្ជូនមួយ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកមកបុកនឹងម៉ូតូជនរងគ្រោះបន្ថែមទៀត អ្នកបើកបរគេចខ្លួនបាត់មុនសមត្ថកិច្ចមកដល់ទុករថយន្តនៅកន្លែងកើតហេតុ។

រថយន្ត និងម៉ូតូ កម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។

សន្និដ្ឋានបឋម៖
-ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ ជា ពិសា បើកបរក្នុងល្បឿនលឿន បណ្ដាលឲ្យដួលត្រូវរថយន្តកិនស្លាប់។
-រថយន្តទាំង ៣គ្រឿង ធ្វេសប្រហែសមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

មតិយោបល់