កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនក្មេងទំនើង៦នាក់ ស្រែកឡូឡាបង្កភាពយ៉ាងអនាធិបតេយ្យលើដងផ្លូវ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ ។
ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២១និង១០នាទី ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងបានល្បាតនៅក្នុងភូមិសាស្ត្រក៏ប្រទះឃើញក្រុមក្មេងទំនើងចំនួន ០៦នាក់ខាងលើជិះម៉ូតូចំនួន ០៣ គ្រឿងតាមដងផ្លូវ ។ ដោយម៉ូតូមានសំឡេងឮៗ ហើយមានកាន់ខ្សែក្រវាត់ចំនួន០៣ខ្សែគ្រវីគ្រវាត់និងស្រែកឡូឡាតាមដងផ្លូវ ពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដេញតាមឃាត់សួរនាំ និងដកយកខ្សែក្រវាត់ហើយបញ្ជូនជនសង្ស័យទាំង០៦ នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់