ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង០៨ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅទីតាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិផងដែរ​ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Pot News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយទៀត ៕

មតិយោបល់