ព័ត៌មានជាតិ

ប្រពន្ធមកពីវត្តវិញមិនឃើញប្ដី ក៏នាំកូនដើររក ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបឹង ករណីឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯង

កណ្ដាលៈ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣៥នាទីរសៀល
មានករណីឆក់ត្រីឆក់ខ្លួនឯង(ស្លាប់)ចំណុចបឹងដូនជាតិក្រៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល

ជនរងគ្រោះឈ្មោះ យុង យ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ
ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-ដុំអាំងវរ័ទ័រ(ដុំឆក់ត្រី)ចំនួន០១
២-អាគុយកម្លាំង៤០អំពែរចំនួន០១
៣-ដងឆក់ចំនួន០២

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្តីរបស់គាត់តែងតែចេញទៅនេសាទត្រីជារៀងរាល់ថ្ងៃដោយប្រើឧបករណ៍ឆក់ត្រី។
លុះនៅថ្ងៃទី២៥.០៥.២០២១ វេលាម៉ោង១២:២០នាទីប្រពន្ធត្រឡប់មកពីរវត្តមិនឃើញប្តី(ជនរងគ្រោះ)ក៏សួរអ្នកជិតខាងគេប្រាប់ថា ជនរងគ្រោះទៅរកត្រី រហូតដល់ម៉ោង១៨:០០នាទីថ្ងៃដដែលប្រពន្ធពុំឃើញប្តី(ជនរងគ្រោះ)មកផ្ទះវិញក៏នាំកូននិងអ្នកជិតខាងដើររកតែពុំឃើញដល់ថ្ងៃទី២៦.០៥.២០២១វេលាម៉ោង៧:០០នាទី ប្រពន្ធ កូន និងអ្នកជិតខាងបាននាំគ្នាចេញដើររកជនរងគ្រោះបន្តទៀតនៅក្នុងបឹងដូនជាតិក្រៅ រហូតដល់ម៉ោង១២:៣៥នាទី ក៏បានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបឹងដូនជាតិក្រៅហើយក្រុមគ្រួសារបានយកជនរងគ្រោះមកផ្ទះ។
តាមការបំភ្លឺរបស់ឈ្មោះ រិន សារឿន ដែលបានទៅឃើញជនរងគ្រោះដំបូងថា ជនរងគ្រោះស្លាប់ផ្កាប់មុខខ្លួននៅលើដងឧបករណ៍ឆក់ត្រីដោយខ្នងជនរងគ្រោះស្ពាយអាគុយនិងដុំឆក់ ហើយដង្គៀបកុងតាក់ជនរងគ្រោះខាំជាប់នឹងមាត់ ។

ការពិនិត្យ សាកសពនៅលើដងខ្លួនអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយមាត់ជនរងគ្រោះជាំខ្មៅ ។

តាមការសន្និដ្ឋាន៖ របស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តឧបករណ៍ឆក់ត្រី
ក្រោយពិនិត្យសាកសព គ្រូពេទ្យបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់