ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើប១គ្រឿង បុកទ្រូងផ្លូវពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ខណ:មេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-5377 បុកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់និងរងការខូចខាត ស្ថិតតាមបណ្តោយព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-5377 បើកបរ ដោយជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿ​ន ខណ:មេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង ។ លុះពេលកបើកបរមកដល់ ត្រង់ចំណុចកើតហេតុ បានរេចង្កូតបុកទ្រូងផ្លូវពេញទំហឹង ក្រឡាប់ផ្ងារជើង និងរងការខូចខាត បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ ត្រូវដឹកបញ្ជូនតាមម៉ូតូកង់បី យកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

នៅក្រោយពេលកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានស្ទូចយករថយន្តបង្កហេតុទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដើស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់