ព័ត៌មានជាតិ

ដង្ខៅ​ផ្សារលើ​បាត់ដំបង​កំពុង​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ឥត​ខ្លាចរអែង​

បាត់ដំបង ៖ ផ្សារ​លើ​គឺជា​ឈ្មោះ​ផ្សារ​មួយ​ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​​បាត់ដំបង ហើយក៏​ជា​ផ្សារ​មួយ​ដែល​មាន​មកជា​យូរលង់​ណាស់​មកហើយ ដោយ​គ្រាន់តែ​បច្ចុប្បន្ន​ត្រូវ​​បាន​គេ​ដេញថ្លៃ​យក​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​អាជីវកម្ម​យក​ថវិការ​ចូល​រដ្ឋ ។​
Btambang
ទន្ទឹម​នឹង​ការដេញថ្លៃ​បាន​ដោយ​ដង្ខៅ​មួយរូប​ឈ្មោះ ដា​រ៉ា ដែល​ត្រូ​ជា​កូនប្រសារ​អតីត​
​ចៅហ្វាយខេត្ត​បាត់ដំបង​ចាស់​រួច​មក គឺ​លោក​ដា​រ៉ា​និង​ដៃគូរ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ពង្រីក​មហិច្ឆិតា​
​របស់​ខ្លួន​តែម្តង​ដោយ​បាន​វាទទី​និង​ទន្ទ្រាន​យក​ដី​ផ្លូវ​សាធារណ​:​មក​បង្កើត​ជា​កន្លែង​ដាក់​គ្រែ ដាក់​ឆ័ត្រ​
​ជួល​អោយ​អាជីវករ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​. ។​

ជាក់ស្តែង​នៅ​ប៉ែក​ខាងកើត​នៃ​តួ​ផ្សារ​ដែល​ស្ថិតនៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ​គឺ​មាន​ផ្លួវ​មួយ​ខ្សែ​ដែល​ជា​ផ្លូវ​ខេត្ត​សំរាប់​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នោះ​ត្រូវបាន​ដង្ខៅ​ដ៏​មាន​ឥទ្ធិពល​និង​មាន​ខ្សែ​វ​ល្លិ៍​
​មហា​សែន​ធំ​នេះ​បាន​យក​ប៉ែក​ខាង​មាត់​ស្ទឹង​ធ្វើជា​កន្លែង​លក់​ត្រី ហើយ​ចំណែក​ឯ​ខាង​តួ​ផ្សារ​វិញ​គេ​បាន​
​ពង្រីក​គ្រែ​លក់ទំនិញ​និង​ដាក់ឆ័ត្រ​ពង្រាយ​មក​លើ​ផ្លូវថ្នល់​ស្ទើរតែ​ពាក់កណ្តាល​ទៅ​ហើយ​ដែល​ធ្វើអោយ​
​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មាន​ការកកស្ទះ​ពេញ​ផ្លូវ​ហើយ​ក៏​ស្ទើរតែ​បើករថយន្ត​មួយ​គ្រឿង​ចូល​
​មិន​រួច​ផង​ដោយសារតែ​ទំហំ​ផ្លូវ​ដែល​នៅសល់​សឹងតែ​ប៉ុន​ភ្លឺស្រែ​ទៅហើយ​. ។​

ចំណែក​នៅ​ប៉ែក​ខាងលិច​ផ្សារ​វិញ​ដែលជា​ចំណតរថយន្ត​តាក់ស៊ី​នោះ​គឺ​កាន់តែ​មាន​ភាព​រញ៉េ​
​រញ៉ៃ​មែនទែន​ហើយ​រថយន្តក៏​ចត​ពាសវាល​ពាសកាល​ទៅ​តាម​ទំនើងចិត្ត​គ្មាន​សណ្តាប់​ទាល់តែសោះ​. ។​
​រាល់​បញ្ហា​ខាងលើ​នេះ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណាមួយ​អើត​ក្បាល​ទៅ​ធ្វើ​អន្តរា​គម​និង​
​សំរួល​ត្រង់​ចំនុច​នេះ​ឡើយ​តាមមើល​ប្រហែលជា​ខ្លាច​អំណាច​ដែល​បន្សល់ទុក​ពី​មុន​មក​ឬ​ក៏​ខុះ​ទៅ​
​ធ្វើការ​ត្រង់​ចំនុច​នេះ​វា​គ្មាន​ប្រាក់​ចំណូល​ចូល​ក្នុង​ហោប៉ៅ ?​។​

បញ្ហា​ខាងលើ​នេះ​គឺ​មិន​ខ្វះ​ទេ​ចំពោះ​អ្នក​ដែល​រិះគន់​ព្រោះ​វា​មាន​ការលំបាក​យ៉ាងខ្លាំង​រាល់​
​ការធ្វើដំណើរ​របស់​ពួក​គាត់​នៅ​ពេល​ដែល​បាន​ឆ្លងកាត់​ម្តងៗ​ហើយ​បើ​ការធ្វើ​ដំណើរ​នេះ​ចំ​ពេល​ព្រឹក​ទៀត​
​នោះ​ឆាប់​បក​ក្រោយ​វិញ​ប្រហែល​ជា​ប្រសើរ​ជាង​ដើម្បី​កុំអោយ​ខាត​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ​. ។​
យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក​ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ដែរ​ដើម្បី​
​ចង់ដឹង​នូវ​ចំណាត់​របស់លោក​ទៅលើ​ចំនុច​នេះ​ប៉ុន្តែ​យើង​មិនអាច​ទាក់ទង​បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​
​របស់​លោក​ត្រូវបាន​បិទ​. ។ បើ​សមត្ថកិច្ច​ជំនាញ​មិនមាន​វិធានការ​ទៅលើ​ទីតាំង​នេះ​ទេ​បន្តិចទៀត​
​ប្រាកដ​ជា​ដង្ខៅ ដា​រ៉ា អាចឈាន​ទៅ​បិទផ្លូវ​នេះ​ដើម្បី​សង់​វីឡា​ផង​ក៏​មិន​ដឹង​ដែរ​. ៕​

មតិយោបល់