ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុពី និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត

កំពត: នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រវាងម៉ូតូនិងម៉ូតូទិសដៅស្របគ្នាពីកើតទៅលិច លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ត្រង់ចន្លោះបង្គោលគីឡូ១៣៦ ដល់ចំណុចកើតហេតុម៉ូតូស្គុបពី បានបុករ៉ឺម៉កសណ្តោងពីក្រោយពេញទំហឹង ស្ថិតត្រង់ចំណុចភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CM -7272 អ្នកបើកបរមិនស្គាល់អត្តសញាណ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម៉ូតូរ៉ឺម៉កសណ្តោងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1DF-3525 បើកបរដោយឈ្មោះ យាន ចាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ មានអ្នករួមដំណើរជាមួយ២នាក់៖ ១-ឈ្មោះ យល់ សិរីរ័ត្ន អាយុ ៣២ ឆ្នាំ ត្រូវជាប្រពន្ធ ។ ២-ឈ្មោះ មី បូ ភេទស្រី អាយុ ៦៧ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

រីឯវត្ថុតាង៖ សមត្ថកិច្ចបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ។

ចំណែកឯសាកសពជនរងគ្រោះខាងលើនោះ សមត្ថកិច្ចបានប្រគល់ជូនទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់