ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់ម៉ូតូ! បើបងប្អូនណាបានស្គាល់ភិនភាគ សូមភ្ជាប់មកជាមួយនូវឯកសារ ទទួលយកម៉ូតូត្រឡប់ទៅវិញ

ភ្នំពេញ: យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖

  • ម៉ូតូទី១៖ ម៉ាក M-SLAZ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1-IZ 7088 ផលិតឆ្នាំ២០១៨ បានប្រទះឃើញនៅវេលាម៉ោង២ និង ០០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
  • ម៉ូតូទី២៖ ម៉ាក YAMAHA MX KING ផ្លាកលេខភ្នំពេញ 1IJ-4161 ពណ៌ខៀវ ផលិតឆ្នាំ២០២០ បានប្រទះឃើញនៅវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងទៀតថា ម៉ូតូទាំង០២គ្រឿងខាងលើនោះ សង្ស័យជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ច អាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់ ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ហើយសូមភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ ៕

មតិយោបល់