ភ្នំពេញៈ យោងតាមផេកអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២២:៣០នាទី ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការ នៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារ ដោយមានការសម្របសម្រួល ពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចក្រោយព្រះវិហារចាម ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៖ ១៦នាក់(ស្រី០២នាក់) ។
+វត្ថុតាងចាប់យករួមមាន៖
១/-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួនៈ០៦កញ្ចប់ថង់
២/-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តនិងធ្វើនីតិវិធីបញ្ជូនទៅតុលាការ៕




















មតិយោបល់