ព័ត៌មានជាតិ

កម្លាំងអង្ការសម្ព័នមិត្តសត្វព្រៃ បានឃាត់ខ្លួនជនសង្ស័យ ២នាក់

កោះកុង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា នៅវេលាម៉ោង ១និង៤០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦
ខែកញ្ញា ឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់ឃុំ ជីផាតស្រុកថ្មបាំង ខេត្តកោះកុង កម្លាំងអង្កាសម្ព័នមិត្តសត្វព្រៃចំនួន ០៥នាក់ កម្លាំងកងរាជអាវុធហត្ថ ចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្ការ
០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (០២នាក់ទៀតរត់គេចខ្លួនបាត់) ។
១/ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២/ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ។

+វត្ថុតាងរួមមាន:
-រថយន្តម៉ាក ហ្វត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរ:ភូមិន្ទ០២ ចំនួន០១គ្រឿង
-សត្វប្រើស០១ក្បាល
-សម្ពោច០១ក្បាល
-សាច់សត្វមួយស្បោងតូច
-អាវុធចំនួន០៥ដើម វែង០២ដើម ខ្លី០៣ដើម និងគ្រាប់ចំនួន
៥៩គ្រាប់ ។

បច្ចប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអង្ការសម្ព័នមិត្តសត្វព្រៃបញ្ជូនទៅមន្ទីរបរិស្ថាន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

មតិយោបល់