ព័ត៌មានជាតិ

រថយន្ត Ford Raptor បុកកិនម៉ូតូពីក្រោម បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១១យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុកស្លាប់ទៀតហើយ រថយន្តបុកកិនម៉ូតូពីក្រោម បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តម៉ាក Ford Raptor ពាក់ស្លាកលេខ ភ្នំពេញ 2BP-9157។
ម៉ូតូម៉ាក និច ពាក់ស្លាកលេខ ភ្នំពេញ 1GT-3701 អ្នកបើកបរស្លាប់ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕

មតិយោបល់