បុរសជាអ្នកនេសាទម្នាក់ ធ្វើអត្តឃាតខ្លួនឯងដោយចងក នៅក្នុងគុម្ពឫស្សីក្រោយផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កោះកុងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៩និង០០ នាទី ព្រឹក កម្លាំងអធិការដ្ឋានបានទទួលព័ត័មាន ពីលោក ចូវ ប៊ុនកេ ឋានៈ មេឃុំ ប៉ាក់ខ្លង ថា មានមនុស្សចងក នៅចំណុចដំណាក់តាឆេង ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។

សពមានឈ្មោះ ចាន់ រី ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ នេសាទ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។

ដោយមានការបំភ្លឺរបស់ឪពុកឈ្មោះ ចាន់ សាន ម្តាយឈ្មោះ ចិន គន្ធា និង យាយឈ្មោះ អ៊ុក ចាន់ថន បានអោយដឹងថា ឈ្មោះ ចាន់ រី បានដើរចូលទៅព្រៃឫស្សីក្រោយផ្ទះកាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២ លុះដល់ព្រឹក ឡើង ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៧និង០០ នាទីព្រឹក ដោយយាយឈ្មោះ អ៊ុក ចាន់ថន បាន
ឃើញចងកនៅក្នុងគុម្ពឫស្សីក្រោយផ្ទះ ។

តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និង ក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ ចាន់ រី ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *