ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៩នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួន ។

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ ចុះបង្ក្រាបជនសង្ស័យចំនួន០៣នាក់ ក្នុងនោះមានស្រីម្នាក់ នៅត្រង់ចំណុចបន្ទប់ជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើការសាកសួរ រហូតឈានដល់ការចាប់ខ្លួនបក្ខពួកចំនួន០៦នាក់ទៀត នៅត្រង់ចំណុចក្បែរ វត្តពោធិវ័ន ហៅវត្តអញ្ចាញថ្មី ផ្លូវលំភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០៩នាក់មាន៖ ១-ឈ្មោះ ឈុំ ឆារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ។ ២-ឈ្មោះ ថុល សេងលី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ។ ៣-ឈ្មោះ នុម វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ៤-ឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ៥-ឈ្មោះ លី សុខថា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅបន្ទាប់ជួយភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ៦-ឈ្មោះ យឿន វិចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ៧-ឈ្មោះ ទ្រេត សុខណេត ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ ត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ៨-ឈ្មោះ ទុំ ប៊ុនថៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ៩-ឈ្មោះ សាត ចាន់ វីរ:ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ករណីខាងលើនេះ កាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វើ សកម្មភាព វាយប្លន់យកម៉ូតូ មួយគ្រឿងម៉ាក ស៊ុយស័រគីលែត ពណ៌សលាយ ខៀវ ស៊េរីឆ្នាំ២០២១ ភ្នំពេញ 1TZ-9210 ពីជនរងគ្រោះពីរនាក់ប្តីប្រពន្ធ នៅត្រង់ចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ នៅពេលជនរង គ្រោះ កំពុងជិះម៉ូតូដឹកគ្នាចេញពីកន្លែងធ្វើការ ត្រឡប់ទៅបន្ទប់ជួល ។ បន្ទាប់ពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូរបស់ជន រងគ្រោះបានសម្រេច ក្រុមជនសង្ស័យ បាននាំគ្នាជិះគេចខ្លួន ហើយបណ្តាលឲ្យជនរងគ្រោះទាំងពីរប្តីប្រពន្ធរងរបួស ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ហើយបានបើកការ ស្រាវជ្រាវឈានដល់ការចុះបង្ក្រាបឃាត់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់