ព័ត៌មានជាតិ

មុខសញ្ញាលួចយកទ្រព្យសម្បត្តិម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅស្រុកសំពៅលូនខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃ ពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរ បាលស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ នៅចំណុចក្រុមទី០៣ភូមិ អូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈដែលជនសង័្សយខាងលើ លួចយកទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមរត់គេចខ្លួន ។

ជនសង័្សយមានឈ្មោះ សុខ សុធារី ភេទស្រី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន និងដកហូតបាន៖ -ទ្រនាប់ជើង ចំនួន ០២ គូរ – ស្រោមជើង ចំនួន ០២ គូរ- ភួយ ចំនួន ០១ – អាវកាក់ក្នុង ចំនួន ០១-ខោអាវឈុត ចំនួន ០១ឈុត- ខោរាង ចំនួន ០៣ -ក្រមាពោះ គោ ចំនួន ០១- អាវឈុត ចំនួន ០១- អាវក្រៅដៃវែង ចំនួន ០១- ក្រែមលាបមាត់ ចំនួន០១ ដើម- សេរ៉ូមលាបមុខ ចំនួន០១ ដើម ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុខាងលើ ជនសង័្សយរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិទាំងនេះ ដែលជារបស់ជនរងគ្រោះឈ្មោះ ជាង ជាន ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្នុងពេលធ្វើសកម្មភាពនេះភ្លាម ជនសង្ស័យបានគេចចេញពីកន្លែងកើតហេតុ ហើយភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល និងបន្តតាមស្វែងរកជនសង័្សយខាងលើ រហូតដល់ម៉ោងប្រមាណ១៣ រសៀលថ្ងៃដដែល ត្រូវបានសមត្ថកិច្ចនគរបាល និងជនរងគ្រោះឃាត់ខ្លួន ព្រមទាំងដកហូតទ្រព្យសម្បត្តិខាងលើ ប្រគល់ជូនជនរងគ្រោះវិញ រីឯជនសង័្សយត្រូវ បានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់