ព័ត៌មានជាតិ

អ្នកនេសាទប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកតាមដងទន្លេ សង្ស័យសពអ្នកលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃមុន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ សាកសពបុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់ ត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែតទឹកតាមដងទន្លេ សង្ស័យសាកសពមនុស្សម្នាក់ ដែលលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃមុន ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងបច្ចេកទេស បានចុះធ្វើកោសល្យវិច្ច័យ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្ភភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់