
Related Posts

ឃាត់ខ្លួន ឃាតក អារកសម្លាប់ជនរងគ្រោះបីនាក់ នៅសៀមរាបថ្ងៃឆ្លងឆ្នាំ
សៀមរាប៖កម្លាំងនគរបាលចម្រុះបានសហការគ្នាតាមចាប់ឃាតកដែលចូលអារ.ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនៅក្រុងសៀមរាបបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា មុខសញ្ញាដែលជាឃាតក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។…
មតិយោបល់

ជនពិការកម្ពុជាស្នើឲ្យអាជ្ញាធររាជធានីអនុវត្តតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី
ភ្នំពេញៈ ប្រធានអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តល់ទីតាំងណាមួយសមរម្យសម្រាប់ជនពិការកម្ពុជាបានបញ្ចេញសមត្ថភាព និងអាចរកថវិកាចិញ្ចឹមជីវភាពប្រចាំថ្ងៃប្រសើរជាងឲ្យប្រាក់៥ម៉ឺនក្នុង១ខែ គឺមិនអាចឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់របស់ពួកគាត់។ ប្រធានអង្កការរូបនេះលើកឡើងថា ការកកស្ទះចរាចរមិនមែនបង្កឡើងដោយជនពិការទេ បើទោះជាវាមានផលប៉ះពាល់ខ្លះសម្រាប់សោភណភាពទីក្រុងបន្តិចក៏ដោយតែវាបានជួយដល់លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតដែរ។ លោក សៅ រ័ត្ន បន្តថា សម្តេចហ៊ុន សែន លោកក្រសោបជនពិការមកថែទាំ តែអាជ្ញាធររាជធានីភ្នំពេញបែរជាចាប់យកឧបករណ៍របស់ជនពិការ ក្រោមលេសថា…
មតិយោបល់

ផ្ទុះផាវស្លាប់ក្មេងម្នាក់នៅខណ្ឌពោធ៌សែនជ័យ
ភ្នំពេញ៖ វេលាម៉ោង៣ ទៀបភ្លឺ ថ្ងៃទី២១ កញ្ញា ២០១៧ នៅភូមិទូលលាប សង្កាត់ស្នោរ ខណ្ឌពោធ៌សែនជ័យ ដោយមានករណីក្មេងមួយក្រុមលេងផាវបណ្ដាលឲ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ក្មេងបីនាក់ទៀត។ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាម ចំណែកសាកសពបានប្រគល់ដល់ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហើយក៏មានការផ្សាយផ្ទាល់នៅក្នុងបណ្ដាញសង្គម Post News Media. មតិយោបល់
មតិយោបល់