ព័ត៌មានជាតិ

រយៈពេល ២ថ្ងៃ រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង រកឃើញ និងរឹបអូស ឈើប្រណីតជាង ៦០០ដុំ

ស្ទឹងត្រែងៈ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានរកឃើញ និងរឹបអូស ឈើអារប្រភេទប្រណីត ប្រភេទធ្នង់ ចំនួន ៥៩0ដុំ ស្មើនឹង ១៣,៦៧៩ម៉ែត្រត្រីគុណ ក្នុងភូមិបាចុង សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង។

ពាក់ព័ន្ធនឹងបញ្ហាចាប់ឈើប្រណីតនេះដែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ដឹកនាំដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានរុករកឃើញការធ្វើសន្និធិឈើគ្មានលិខិតអនុញ្ញាតនៅក្នុងទឹកទន្លេមេគង្គ និងរឹបអូសឈើអារប្រភេទប្រណីត ប្រភេទធ្នង់ ចំនួន ៣៤ដុំ ស្មើនឹង ០,៧៨៨ម៉ែត្រត្រីគុណ និងឈើអារប្រភេទលេ១(កកោះ)ចំនួន ២៥ដុំ ស្មើនឹង ៣,៦៩៤ម៉ែត្រត្រីគុណ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន វត្ថុតាងបានយកមករក្សានៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

photo_2016-10-17_21-07-28photo_2016-10-17_21-07-30photo_2016-10-17_21-07-32photo_2016-10-17_21-07-33photo_2016-10-17_21-07-35photo_2016-10-17_21-07-37photo_2016-10-17_21-07-39

មតិយោបល់