ព័ត៌មានជាតិ

អ្នកសំអាងការប្រុសម្នាក់តែងខ្លួនជាស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២២ វេលាម៉ោង៥ ព្រឹកមានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនចំណុចកើតហេតុផ្លូវបេតុង ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះ ឌុក សុម៉ារ៉ា ហៅ ឌុក សុខណា ភេទប្រុស ( តែងខ្លួនស្រី) អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សំអាងការ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម ( ជាមុខសញ្ញាជួញដូរ ) ។

វត្ថុតាងចាប់យក៖ ១–សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០៥ កញ្ចប់តូចទម្ងន់ ២ ,៦១. ក្រាម ។ ២–ទូរស័ព្ទចំនួន ០១ គ្រឿង ( ម៉ាកrealmi ) ។ ៣–ម៉ូតូមធ្យោបាយ ០១ គ្រឿង ( ម៉ាក ZOOMER ) ស្លាកលេខ កំពង់ចាម 1Q 2537 ព៌ណខៀវ ។
៤– ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់លួង ចេញល្បាត វេនទៀបភ្លឺ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ ក៏បានឃាត់សួរ និងត្រួតពិនិត្យ រកឃើញថ្នាំញៀន នៅជាប់ខ្លួនជនសង្ស័យចំនួន០៤កញ្ចប់តូច ក៏បង្ក្រាបឃាត់ខ្លួនហើយនាំជនសង្ស័យមកអធិការដ្ឋានដើម្បីសាកសួរ ។

ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបន្តនីតិវិធី បង្កើតគណ:កម្មការចម្រុះឆែកឆេរលំនៅដ្ឋាន និងតូបសំអាងការ របស់ជនសង្ស័យ រកឃើញ និងចាប់យកវត្ថុតាង បានថ្នាំញៀន ០១ កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកធ្វើសកម្មភាព ជួញដូរបន្ត និងប្រើប្រាស់នេះ គឺទៅទិញនៅភ្នំពេញ ម្តុំផ្សារសូរិយាម៉ល ដោយឡើងទៅទិញម្តងៗ ចំនួន ៣០០០០០រៀល ( សាមសិបម៉ឺនរៀល) អ្នកលក់ពុំស្គាល់ឈ្មោះភេទប្រុស ។

បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់