អាហារមួយចំនួនមានអំណាយផលដល់ការទទួលទាន់ដំណេករបស់អ្នក ឲ្យលង់លក់បានស្កប់ស្កល់។ របបអាហារទាំងអស់នោះមិនត្រឹងតែធ្វើឲ្យអ្នកគេងលក់ស្រួលប៉ុណ្ណោះទេ វាថែមទាំងអាចជួយថែបំប៉នសុខភាពរាងកាយរបស់អ្នកកាន់តែមានភាពល្អប្រសើរទៀតផង។
មាន់អាំង
នេះគឺជាអាហារមួយប្រភេទសម្បូរទៅដោយជាតិអាស៊ីតអាមីណូ tryptophan ដែលជួយជំរុញឲ្យដំណើរការរាងកាយរបស់អ្នកឈប់សម្រាក នៅពេលដែលអ្នកកំពុងតែដេក។ ជាតិអាស៊ីតអាមីណូ tryptophan មានសមត្ថភាពធ្វើឲ្យប្រព័ន្ធសសៃប្រាសាទ និងខួរក្បាលរបស់អ្នកទទួលបាននូវការសម្រាក់ ដែលហេតុធ្វើឲ្យអ្នកដេកស្កប់ស្កល់។
ចេក
ផ្លែឈើធម្មជាតមួយប្រភេទនេះមានផ្ទុកសារធាតុ melatonin និង tryptophan ដែលអាចជួយឲ្យអ្នកធ្លាក់ក្នុងដំណេកបានយ៉ាងងាយ។ សារធាតុ melatonin គឺជាអរម៉ូនដែលមានទំនាក់ទំនងដល់ខួរក្បាល នៅពេលដែលរាងកាយរបស់អ្នកកំពុងតែសម្រាក។ លើសពីនេះទៅទៀតផ្លែចេកអាចជួយបន្ធូរបន្ថយភាពតានតឹង ដែលមាននៅក្នុងអារម្មណ៍របស់អ្នកថែមទៀត។
ទឹកដោះគោ
ទឹកដោះគោជាប្រភពដ៏ស្បូរបែប ដែលជួយឲ្យរាងកាយមានសុខភាពល្អ។ ម្យ៉ាងវិញទៀតការញ៉ាំមាន់អាំង និងទឹកដោះគោលាយបញ្ចូលគ្នាអាចជួយឲ្យអ្នកបញ្ចេញឧស្ម័នពុលបានល្អ និងគេងលក់បានស្រួល។
អង្ករធម្មជាតិ
អង្ករធម្មជាតិពោរពេញទៅដោយជាតិសសៃ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួលខ្លួនមុនពេលចូលគេង។ ការបរិភោគអង្ករធម្មជាតិ រួមជាមួយនឹងទឹកដោះគោ ដែលជាអាហាររូបត្ថម្ភ អាចជួយធ្វើឲ្យអ្នកលង់លក់ក្នុងដំណេកបានល្អ។
ថ្នាំដែលជួយឲ្យគេងលក់
ប្រសិនបើនៅតែបរាជ័យ អ្នកអាចយកថ្នាំ mineral ដែលអាចជួយបន្ធូរបន្ថយឲ្យអ្នកដេកបានលក់ ដោយគ្មានផលប៉ះពាល់អវិជ្ជមានដល់កំណេកឡើយ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួួយនឹងដំណឹង
មតិយោបល់