ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចនិងឆក់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ បង្ហាញមុខ ជនសង្ស័យ ចំនួន០៨នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស និងករណីឆក់ក្នុងករណីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកចំនួន០៤ របស់ខេត្តកំពង់ឆ្នាំង មាន អធិការនគរបាលស្រុកកំពង់ត្រឡាច សាមគ្គីមានជ័យ ទឹកផុស និងរលាប្អៀរ ចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៨នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស និងករណីឆក់ដែលធ្វើសកម្មភាពនៅក្នុង ខែកក្កដា ខែសីហា ឆ្នាំ២០២២ កន្លងមក ។

១. ឈ្មោះ ភឿន មិថុនា (ហៅតឿ) អាយុ១៧ឆ្នាំ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
២. ឈ្មោះ ស និមល អាយុ១៩ឆ្នាំ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៣. ឈ្មោះ ណន ថាន (ហៅអួក) អាយុ១៨ឆ្នាំ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៤. ឈ្មោះ ងន សៀងលី អាយុ១៩ឆ្នាំ នៅភូមិមានកលិច ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៥. ឈ្មោះប៑ន ភារ៉ូត (ហៅទូទៅ) អាយុ២២ឆ្នាំ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៦. ឈ្មោះ យ៉ាន់ ពិសាល អាយុ១៩ឆ្នាំ នៅភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៧. ឈ្មោះ រ៉េត រ៉ុង អាយុ២១ឆ្នាំ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៨. ឈ្មោះ ហួ អូន (ហៅធី) អាយុ២៦ឆ្នាំ នៅភូមិលាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់