ព័ត៌មានជាតិ

ឪពុកម្តាយនិងកូនសរុប៣នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តធុនធំបុកម៉ូតូពីក្រោយ ផ្ទុបនឹងខឿនសួនច្បារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តធុនធំ បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ ទៅផ្ទុបនឹងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ប្តីប្រពន្ធនិងកូនតូច ត្រូវបានដឹកយកទៅសង្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1E-7741 ដឹកកូនអាយុប្រហែល៤ខែមកជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់ចំណុចកើតហេតុ មានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខឿវ ពាក់ស្លាកលេខកំពុងចាម 3A3092 ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកតាមក្រោយក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយជាប់ពីមុខរថយន្តអូសជាច្រើនម៉ែត្រ ទៅផ្ទុបនឹងខឿនសួនច្បារពុះចែទ្រូងផ្លូវទៅមុខលែងរួច បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ប្តីប្រពន្ធ និងកូនតូចអាយុប្រហែល៤ខែ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចុះធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំដោះស្រាយ ៕

មតិយោបល់