ព័ត៌មានជាតិ

ជនបរទេសម្នាក់បើករថយន្ត Lexus LS460L ពាក់ស្លាកលេខខេមរភូមិន្ទ 0 2.៣394 បុកបង្គោលស្លាកសញ្ញា១ដើម បាក់រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនបរទេសម្នាក់បើករថយន្ត Lexus LS 460L មួយគ្រឿង រេចង្កូតបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យបាក់មួយដើមរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនបរទេស បើករថយន្តស៊េរីទំនើប Lexus LS460L មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 0 2.៣394 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានឆ្លងស្តុបបួងចង្កូតបត់ឆ្វេង កាត់តាមបណ្ដោយផ្លូវព្រះសីហនុ ។ ខណ:ពេលបួងមិនផុតផង ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមពេញទំហឹង បណ្ដាលឲ្យបាក់រងការខូចខាត ។ ចំណែករថយន្តបង្កហេតុបាន បោកផ្ទប់នឹងដើមឈើ រងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះគ្មានមនុស្សរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុខាងលើ កម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានសហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់